ក្រោយពីបានសិក្សាមុខវិជ្ជា
“រុក្ខជាតិចង្រៃ” ដែលបង្រៀនដោអ្នកគ្រូ ហ៊ីង ធីតា
យើងបានយល់ដឹង និងស្គាល់រុក្ខជាតិចង្រៃយ៉ាងច្រើន ទាំងឈ្មោះ វិទ្យាសាស្រ្ត
ឈ្មោះជាភាសាអង់គ្លេស និង ឈ្មោះភាសាខ្មែរ ព្រមទាំងវិធានការការពារ
និងកំចាត់វត្តមានរបស់ពួកវា។ ដូចដែលយើងបានដឹងហើយថា
រុក្ខជាតិចង្រៃគឺជាកត្តាប្រកួតប្រជែងយ៉ាងខ្លាំងជាមួយដំណាំ
ទាំងការស្រូបយកសារធាតុចិញ្ចឹម ទឹក ការលូតលាស់ និងពន្លឺផងដែរ
មិនតែប៉ុណ្ណោះវាបណ្ដាយឱ្យទិន្នផលដំណាំថយច្រើនយ៉ាង ។ ក្រៅពីការប្រកួតប្រជែងជាមួយដំណាំ
វាក៏ជាអ្នកផ្ដល់ទីជម្រកដល់សត្វល្អិតចង្រៃ ដែលបំផ្លាញមកលើដំណាំផងដែរ ។ ការស្គាល់ពីលក្ខណៈក្សេត្របរិស្ថាន
លក្ខណៈបន្ដពូជ ការលូលាស់ និងវដ្ដជីវិតរបស់រុក្ខជាតិចង្រៃមានសារៈសំខាន់ណាស់ក្នុងការ
គ្រប់គ្រងទប់ស្កាត់ និងកំចាត់វត្តមានរបសវា កុំឱ្យប្រជែងជាមួយដំណាំ ។ ដូច្នេះហើយ យើងអាចចាត់វិធានការបានទាន់ពេលវេលា
និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកំចាត់វត្តមានរុក្ខជាតិចង្រៃក្នុងចម្ការដំណាំ
ព្រមទាំងអាចបង្កើនទិន្នផល និងប្រាក់ចំណូលទៀតផង ។
បន្ទាប់ពីបានស្រាវជ្រាវកិច្ចការនេះមក
យើងបានទទួលចំណេះដឹងជាច្រើនដែលទាក់ទងទៅនឹងវត្តមានរុក្ខជាតិចង្រៃ ។ ខាងក្រោមនេះគឺជាការពណ៌នាអំពីរុក្ខជាតិចង្រៃមួយចំនួនដែលក្រុមយើងខ្ញុំបានខិតខំស្រាវជ្រាវ
លើកយកមកបង្ហាញ ។
១. ស្មៅកន្ទុយក្ងោក
ឈ្មោះវិទ្យាសាស្រ្ត ៖ Leptochloa chinensis (L.) Nees.
សណ្ដាន ៖ Graminea (Poaceae)
ឈ្មោះជាភាសារខ្មែរ ៖ ស្មៅកន្ទុយក្ងោក
ឈ្មោះជាភាសាអង់គ្លេស ៖ Red sprangletop
ការពិពណ័នា៖ ពហុវត្ស ។
ដើម ៖ ដើមសមាស
មូលត្រង់ រាងកោងផ្នែកគល់ គ្មានរោម មានពណ៌ក្រហមលាយបៃតងស្រាល មានឬសដុះចេញតាមថ្នាំង ។
ស្លឹក ៖ រាងទ្រវែងត្រង់ដូចបន្ទាត់ ស្រួច មានរោមផ្នែកខាងលើ និងគែមស្លឹក
ព្រមទាំងមានស្រទបស្លឹក ស្លឹកមានប្រវែងពី ០.៣ ទៅ ១.២ តឹក ។
ផ្កា ៖ ស្ថិតនៅខាងចុងដើម ,កញ្ចុំផ្កាកួរធំប្រវែង
១០ ទៅ ៤០ ស.ម ជាប់នឹងដើមមានពណ៌ស មានធាងផ្កាជាច្រើន Spike នីមួយៗមានប្រវែង ៥ ទៅ ១០ ស.ម ហើយមានអេពីយេពី ៥ ទៅ ៧ និងមានប្រវែងពី ០.៥ ទៅ ០.៧ម.ម ។
ការបន្តពូជ ៖ ដោយគ្រាប់
និង Stolon
។
លក្ខណះលូតលាស់
៖ ដុះជាគុម្ពៗដើមឡើងទៅលើត្រង់ ហើយស្តើង ពេលខ្លះទ្រេត អាចខ្ពស់ដល់ ១,២ម៉ែត្រ
។
ទីកន្លែងដុះ ៖
ចូលចិត្តដុះនៅក្នុងលក្ខខណ្ឌភក់ ជាទូទៅឃើញមានដុះនៅលើស្រែពង្រោះ។
ប្រភពកំណើត៖
តំបន់ត្រូពិកអាស៊ី
វិធានការកំចាក់ ៖ រៀបចំដីឲ្យបានស្អាតនិងដកដោយដៃនៅពេលវានៅតូច ពន្លិចទឹកក្នុងរយះពេល១សប្តាហ៍។
វីធានការគីមី៖ ប្រើ Turbo 89 OD កម្រិត ២៥ ម.ម/១៦លីត្រ ។
នៅក្នុងករណីវាដុះជាមួយស្រូវត្រូវប្រើប្រាស់ប្រភេទថ្នាំជ្រើស ដែលមិនប៉ះពាល់ដល់ស្រូវ
។បើប្រើ Glyphosate បានតែលើដីដែលគ្នានដំណាំប៉ុណ្ណោះ ។
២. ស្មៅស្កាស
ឈោ្មះវិទ្យាសាស្រ្ត ៖ Panicum repens L.
សណ្ដាន ៖ Poaceae
ឈោ្មះជាភាសាខ្មែរ ៖ ស្មៅស្កាស
ឬ ស្មៅថ្នាំងអំពៅ
ឈ្មោះជាភាសាអង់គ្លេស ៖ Topedograss
ការពិពណ័នា៖ មានអាយុកាល២ឆ្នាំ(Perennial )
·
ដើម ៖ ដុះកោងឡើងទៅលើដែលមានដុះរោម
និងមានប្រវែងដើម២០ទៅ ៩០ស.ម
មានពណ៌បៃក្រហម ព្រឿងៗ ។
·
កញ្ចុំផ្កា ៖ មានកញ្ចុំផ្កាជាកួរធំ
មានពណ៌បៃតងលាយស ហើយមានកួរតូចប្រវែងរហូតដល់ ២០ស.ម បែកមែកឆ្មារៗ ត្រង់
ហើយពេលខ្លះកោង។
·
ស្លឹក ៖ ស្លឹកមានរាងទ្រវែង មានពណ៌បៃតងខ្ចី សំប៉ែត ,ស្លឹកមានដុះរោមលើផ្ទៃស្លឹក
និងមានស្រទបស្លឹកជាប់និងដើម មានប្រវែងបណ្តោយពី៧ដល់១៥ស.ម ហើយមានទទឹងពី
៨ទៅដល់៨ម.ម។
·
ផ្លែ ៖ ជាផ្លែគ្រាប់សាច់ ពណ៌ត្នោតរាងជាស៊ុតទ្រវែងប្រវែង
៣ម.ម។
·
ការបន្តពូជ ៖ ដោយ មើមក្តៀង ។
·
ទីកន្លែងដុះ ៖ នៅក្នុងចម្ការដំណាំធញ្ញជាតិ
ចម្ការដំណាំហូបផ្លែ និង ចម្ការបន្លែ ជាពិសេសកន្លែងដែលមានសំណើមខ្ពស់។
·
ដើមកំណើត ៖ វាមានដើមកំណើតនៅអឺរ៉ុបភាគខាងត្បួង
ហើយត្រូវបាននាំចូលទៅ សហរដ្ឋអមេរិកនៅឆ្នាំ ១៨៧៦ សម្រាប់ធ្វើជាចំណីសត្វ ។
·
វិធានការកំចាក់ ៖
វិធានការមេកានិច ៖ ត្រូវជំរះ
ឬភ្ជួរលប់ធ្វើយ៉ាងណាឲ្យអស់មើមក្តៀង និងកំណាត់ដើមឲ្យអស់ពីក្នុងដី។
វិធានការគីមី ៖ យើងអាចប្រើប្រភេទថ្នាំពុលកសិកម្មឈ្មោះ
Ramfit ។
៣. កាចូត
ឈោ្មះវិទ្យាសាស្រ្ត ៖ Scirpus
juncoides Roxb
សណ្ដាន Cyperaceae
ឈោ្មះជាភាសាខ្មែរៈ កាចូត
ឈ្មោះជាភាសាអង់គ្លេស : Japanese bulrush
or rock bulrush
ការពិពណ័នា៖ កក់ឯកវត្ស
·
ដើម ៖ ដើមដុះឡើងលើត្រង់ ហើយបែកគុម្ពខ្លាំង
វាអាចមានកម្ពស់រហូតដល់ ០,៧៥ម៉ែត្រ។
·
កញ្ចុំផ្កា ៖ ស្ថិតនៅផ្នែកខាងចុង
និងកណ្ដាលនៃដើម មានរាងអេលីប ស្រួចចុង
ជាទូទៅផ្កានៅកណ្ដាលដើមតិចជាងផ្កានៅខាងចុង ។
·
ការបន្តពូជ ៖ ដោយគ្រាប់។
·
ទីកន្លែងដុះ៖ ចូលចិត្តដុះនៅក្នុងលក្ខខណ្ឌដីសើម។
ឃើញមានដុះនៅតាមចង្អូរប្រឡាយ និងនៅតាមវាលស្រែ និងអាចដុះបាននៅលើដីដែលមិនសូវមានជីជាតិ ។
·
ដើមកំណើត៖ វាមានដើមកំណើតនៅប្រទេស អាហ្វ្រិក និង
សាយភាយពេញទ្វីបអាស៊ី ។
វិធានការកំចាក់ ៖ ពន្លិចទឹកពីដើមដៃ
បង្ហួតដីស្រែឲ្យស្ងួតដើម្បីបញ្ចប់ការលូតលាស់ឡើងវិញបន្ទាប់ពីច្រូតកាត់ស្រូវរួចហើយ ។
វិធានការគីមី៖ ប្រើប្រាស់ថ្នាំកសិកម្ម Glyphosate លាយជាមួយ ម្សៅរូបក្បាលឆ្កែ ១ស្លាបព្រាបាយ សម្រាប់ធុង
ចំណុះ ១៧ លីត្រ ។
៤. កក់ភ្នែកក្ដាមធំ
ឈោ្មះវិទ្យាសាស្រ្ត ៖ Fimbristylis
dichotoma (L.) Vahl
សណ្ដាន ៖ Cyperaceae
ឈោ្មះជាភាសាខ្មែរ ៖
កក់ភ្នែកក្តាមធំ
ឈ្មោះជាភាសាអង់គ្លេស ៖ Tall- fringe rush
ការពិពណ័នា ៖ កក់ពហុវត្ស
·
ដើម ៖ ដើមដុះឡើងលើត្រង់។
វាអាចប្រែប្រួលក្នុងការលូតលាស់ និងទំហំកញ្ចុំផ្កា។ វាអាចមានកម្ពស់រហូតដល់០,៧ ម៉ែត្រ។
·
កញ្ចុំផ្កា ៖ នៅផ្នែកខាងចុង ឬ គល់ស្លឹក
មានប្រវែងពី ៦ ទៅ ៨ ស.ម មានស្លឹកអមផ្កាចំនួន ៦ ។ អេពីយេនីមួយៗមានអង្កត់ផ្ចិត
២-២.៥ ម.ម ។
·
ស្លឹក ៖ តួរស្លឹកវែង ១០ ទៅ ១៥ ស.ម មានរោមផ្នែកខាងលើនៃផ្ទៃស្លឹក ភាគច្រើនស្លឹកមានតែនៅផ្នែកគល់តែប៉ុណ្ណោះ ។
·
ការបន្តពូជ ៖ ដោយគ្រាប់ និង
មើមក្ដៀង ។
·
ទីកន្លែងដុះ៖ ចូលចិត្តដុះនៅក្នុងលក្ខខណ្ឌដីសើម។
ឃើញមានដុះនៅលើដីទំនេរ និងតាមវាលស្រែ។
·
ប្រភពកំណើត៖ អាស៊ី និងអាហ្រ្វិក
វិធានការកំចាក់ ៖ ពន្លិចទឹកពីដើមដៃ
និងដកដោយដៃ និងភ្ជួររាស់ដី។
វិធានការគីមី៖ ប្រើថ្នាំ Tiller SL កម្រិត
២៥ម.ម/ ១៦លីត្រ ។
៥. វល្លិ៍ត្រដិត
ឈោ្មះវិទ្យាសាស្រ្ត ៖ Cayratia trifolia
សណ្ដាន ៖ Vitaceae
ឈោ្មះជាភាសាខ្មែរ ៖ វល្លិ៍ត្រដិត
ឈ្មោះជាភាសាអង់គ្លេស ៖ Threeleaf cayratia or Fox grape
ការពិពណ័នា៖ វល្លិ៍ពហុវត្ស
·
ដើម ៖ វល្លិ៍ រលាង ជាទូទៅមានប្រវែង ៣.៤ ម៉ែត្រ និងទទឺង ២.៥ សង់ទីម៉ែត្រ ។
·
ស្លឹក ៖ រួមបី ដែលមានកូនស្លឹករាង ស៊ុតស្រួចចុង ទៅរាងត្រីកោណ និងគែមស្លឹករាងធ្មេញស្រួច ។
·
ដៃវល្លិ៍ ៖ ដុះឈមនិងស្លឹកនិមួយៗ តាមបណ្ដោយដើម ។
·
កញ្ចុំផ្កា ៖ ប្រវែង ៦.១០ សង់ទីម៉ែត្រ រាងសំប៉ែតត្រឹម រឺរាងឆ័ត្រ ។
·
ផ្កា ៖ តូចៗ ពណ៌ស ទៅពណ៌ ពងមាន់ ។
·
ផ្លែ ៖ តូចមូលពណ៌ បៃតងប្រែជាខ្មៅ ពេលទុំ ។
·
ទីកន្លែងដុះ៖ រុក្ខជាតិនេះដុះនៅជុំវិញ រឺក្នុងចំការដំណាំ តែមិនទំនងជាធន់នឹងការភ្ជួរាស់ជាបន្ដបន្ទាប់គ្នាទេ ។
·
ប្រភពកំណើត៖ ប្រទេសឥណ្ឌា និងភាគខាងត្បួងប្រទេសចិន ។
វិធានការកំចាក់ ៖ ដោយមេកានិច
ត្រូវដក,ជំរះវាពេលចេញពន្លក ។
វិធានការគីមី៖ បើប្រើថ្នាំ Glyphosate ៣០០ ម.ម
លាយជាមួយម្សៅរូបក្បាលឆ្កែ ១ស្កាបព្រាបាយ សម្រាប់ធុងចំណុះ ១៧ លីត្រ ។
៦. មមាញស្រុក
ឈោ្មះវិទ្យាសាស្រ្ត ៖ Cleome gynandra
សណ្ដាន ៖ Capparidaceae
ឈោ្មះជាភាសាខ្មែរ ៖
មមាញស្រុក
ឈ្មោះជាភាសាអង់គ្លេស ៖ Cat’s whiskers
ការពិពណ័នា ៖ តិណទេសឯកវត្ស
·
ដើម ៖ កំពស់ ០.៥ ទៅ ១.៥ ម៉ែត្រ មិនបែកមែក រឺ បែកមួយៗ មានរោម
មានពកមូលនៅខាងចុង ។
·
ស្លឹក ៖ ៣ ទៅ ៧ កូនស្លឹក រាងផ្លែលំពែងទៅរាងត្បូងពេជ្រ ប្រវែង ២ ទៅ ៧ ស.ម និងទទឹង ១ ទៅ ៣.៨ ស.ម គែមដូចធ្មេញរណា ទងស្លឹកប្រវែង ៣ ទៅ ៩ ស.ម
ទងស្លឹកមានរោម ។
·
ផ្កា ៖ ចង្កោម មានស្លឹករួមបីនៅខាងក្រោម ទ្របកផ្កាមានទង ស្រទាប់ផ្កាពណ៌ស ប្រវែង ១ទៅ២ ស.ម ។
·
ផ្លែ ៖ គ្មានសាច់ រាងបំពង់តូចប្រវែង ៣ ទៅ ១១ សង់ទីម៉ែត្រ អង្កត់ផ្ចិត ៤ ទៅ ៥ ម.ម មានគ្រាប់ច្រើន ។
·
ទីកន្លែងដុះ ៖ មានដុះនៅតាមដីស្ងួត ពិសេសតាមដងផ្លូវ វាលស្មៅ និងមានវត្តមានក្នុងចំការដំណាំ ។
វាអាចដុះបានល្អនៅលើដីដែលមាន pH 5.8 ។
·
ប្រភពកំណើត៖ ទ្វីបអាហ្វ្រិក និង អាស៊ីអាគ្នេយ៍ ។
វិធានការកំចាក់ ៖ កាត់
ឬកដនៅពេលវាមិនទាន់ចេញគ្រាប់ ភ្ជួរលុប វាមិនប្រជែងខ្លាំងជាមួយដំណាំទេ ។
៧. សណ្ដែកខ្មោច
ឈ្មោះវិទ្យាសាស្រ្ត ៖ Cassia
occidentails L
សណ្តាន ៖ Fabaceae
ឈ្មោះជាភាសាខ្មែរ ៖ សណ្តែកខ្មោច
ឈ្មោះជាភាសាអង់គ្លេស ៖ Coffee senna
ការពិពណ៌នា តិណទេសឯកវត្ស ។
·
ដើម ៖ទោលឈរត្រង់ កំពស់រហូតដល់ ២ ម៉ែត្រ មានជាតិឈើ បែកមែកច្រើន។
·
ស្លឹក ៖ ស្លឹករួម ឬស្លឹកស្និតគូ រាងពងក្រពើស្រួចចុង
រលោង ប្រវែងប្រហែល ២.៥ ស.ម ។
·
ផ្កា ៖ នៅផ្នែកខាងចុងនៃដើម និងចន្លោះគល់ស្លឹក
ជាចង្រោម ផ្កាមានទ្របក ៤ ទៅ ៦ ស្រទាប់៥ មានប្រវែងប្រហែល ២ ស.ម និងកេសឈ្មោល ៥ ទៅ ៦
ពណ៌លឿង ។
·
ផ្លែ ៖ ជាគួរមូលទ្រវែង ពណ៌ត្នោតចាស់ និងកោងឡើងលើបន្តិចមានប្រវែងប្រហែល
៨ ស.ម
មានរោមតិចៗ។
·
គ្រាប់ ៖ ពណ៌ត្នោតចាស់ និងសំប៉ែតចុងសងខាង ។
·
ការបន្តពូជ ៖ ដោយគ្រាប់ ។
·
ប្រភពកំណើត ៖ ភាគខាងត្បួងប្រទេសឥណ្ឌា
។
·
លំនៅស្ថាន ៖ មានដុះនៅតាមនៅតាមដងផ្លូវ ដីទំនេរ កន្លែងកប់ខ្មោច និងចំការដំណាំ ។
វិធានការកំចាត់ ៖ កាត់ រឺ ដកនៅមុនពេលរុក្ខជាតិបង្កើតគ្រាប់ អាចបំបាត់វាបាន ។
វិធានការគីំមី៖ ប្រើថ្នាំកសិកម្ម Glyphosate ។
៨. ស្លាបទា
ឈ្មោះវិទ្យាសាស្រ្ត ៖ Commelina benghalensis L
សណ្ដាន ៖ CMMELINACEAE
ឈ្មោះជាភាសារខ្មែរ ៖ ស្លាបទា
ឈ្មោះជាភាសាអង់គ្លេស ៖ Dayflower.
ការពិពណ៌នា ពហុវត្ស
ជារុក្ខជាតិដើមវារ ថ្នាំងមានរឹសដុះ គ្មានជាតិឈើ អាយុច្រើនឆ្នាំ កំពស់រហូតដល់ ៦០ សម ។
·
ដើម ៖ ដើមវារមានរោមក្រាស់
ហើយទន់ រាងមូល គ្មានជាតិឈើ ហើយមានកំពស់ប្រហែល 40-50ស.ម ។
·
ស្លឹក ៖ ទោលឆ្លាស់
រាងស្ទើរមូលស្រួចចុងបន្តិច បណ្ដោយ 6 ទៅ 10ស.ម ទទឹ២ ទៅ 5ស.ម មានរោមពណ៌ដូចច្រេះ
គល់ស្លឹកមានរោមឆ្មារៗពណ៍ត្នោត ។
·
កញ្ចុំផ្កា ៖ នៅផ្នែកខាងចុងមានពី 3-4ពណ៍ខៀវ ប្រវែង 3-4ម.ម
ថិតនៅលើទងមួយយ៉ាងឆ្មារៗ ដែលដុះពេញពីស្រទាប់ផ្កាមានរាងដូចផ្លិត
ស្រទាប់ផ្កាមានបណ្ដោយនិងទទឹងពី1.5
- 2ស.ម ។
·
គ្រាប់ ៖ ពណ៍ខ្មៅរាងជ្រួញហើយមានប្រវែង 1 – 2 ម.ម ។
·
ការបន្តពូជ ៖ ដោយគ្រាប់ និង( ខ្នែងខ្យល់ )សរីរាង្គលូតលាស់
។
·
ផ្លែ ៖ មានរាងដូចគ្រាប់សណ្តែកប្រវែង 2.5 – 4 ម.ម ។
·
លំនៅស្ថាន៖ ក្នុងចម្ការដំណាំ ដីទំនេរ
តំបន់មិនលិចទឹក ។
·
ប្រភពកំណើត
៖
ត្រូវបានរកឃើញជាលើកដំបូងនៅរដ្ឋ Florida, USA
វិធានការកំចាត់ ៖ ការបញ្ចូលទឹក ការដកដោយដៃ រឺកំចាត់ដោយម៉ាស៊ីន
ការភ្ជួររៀបចំដី និងការដាំដំណាំដែលអាចប្រជែងវាបាន ដូចជា សណ្ដែកដី កប្បាសជាដើម ។
វិធានការគីមី៖ ប្រើថ្នាំកសិកម្ម Glyphosate នៅពេលដែលវានៅតូចៗមានប្រសិទ្ធភាពខ្ពស់ ។
៩. វល្លិ៍មាស
ឈ្មោះវិទ្យាសាស្រ្ត ៖ Cuscuta chinensis.
សណ្ដាន ៖ Convolvulaceae
ឈ្មោះជាភាសារខ្មែរ ៖ វល្លិ៍មាស
ឈ្មោះជាភាសាអង់គ្លេស ៖ Dodder
ការពិពណ័នា៖ វល្លិ៍ ឯកវត្ស
·
ដើម ៖ ជាដើមព័ទ្ធហើយដូចខ្សែមានរាងរលោង
ពណ័លឿងគ្មានជាតិឈើនិងគ្មានឬសពិតប្រាកដ ។
·
កញ្ចុំផ្កា ៖ ជាចង្កោមជាប់នឹងដើមមានពណ៌សរាងដូចផ្កាយ ។
·
ផ្លែ ៖ រាងមូលរលោងស្រដៀលផ្លែក្រូចដែលមានប្រវែង
0.5 –
1ម.ម ជាទូទៅផ្លែមួយមានគ្រាប់ ៤ ។
·
ការបន្តពូជ ៖ ដោយសិរីរាង្គលូតលាស់និងដោយគ្រាប់ ។
·
ទីកន្លែងដុះ ៖ វាច្រើនដុះតាមសួន,នៅលើដើមរុក្ខជាតិធំ ដីទំនេរ។
·
ដើមកំណើត ៖ មកពីប្រទេសឥណ្ឌា(លោកFritz
Geller-Grimm ជនជាតិអាមេរិចដែលបានដាក់ឈ្មោះនៅឆ្នាំ 2000) ។
វិធានការកំចាក់ ៖ ដោយមេកានិច
ត្រូវដក,ជំរះវាពេលចេញពន្លក ។
វិធានការគីមី៖ បើប្រើថ្នាំពុល ប្រើថ្នាំButachlor,Glyphosate,។
១០. ទឹកដោះ ខ្លាតូច
ឈោ្មះវិទ្យាសាស្រ្ត ៖ Euphobia hirta Linn
សណ្ដាន ៖ Euphorbiaeceae
ឈោ្មះជាភាសាខ្មែរ ៖ ទឹកដោះខ្លាតូច
ឈ្មោះជាភាសាអង់គ្លេស ៖ Garden spurs
ការពិពណ័នា ៖ ឯកវត្ស
·
ដើម ៖ ដើមក្រាបនឹងដីឬកោងឡើងទៅលើ មានពណ៌ក្រហម បែកមែកតិចតួចចេញពីគល់ផ្នែកខាងក្រោម មានរោមយ៉ាងក្រាស់ពណ៌លឿង គ្មានជាតិឈើមានជ័រដូចទឹកដោះ មានកំពស់១៥ដល់៥០ស.ម។
·
ស្លឹក ៖ ទោលរាងដូចផ្លែលំពែងខាងចុងស្រួច (asymmetrical) គែមស្លឹកជាធ្មេញរណារតូច មានរោមនៅផ្នែកខាងក្រោមនៃផ្ទៃស្លឹកនិងទងខ្ចីមានប្រវែង១ដល់៤ស.ម។
·
ផ្កា ៖ ជាកញ្ចុំយ៉ាងក្រាស់នៅគល់ស្លឹក ពណ៌បៃតងឬផ្កាឈូក មានទងខ្លីគ្មានស្រទាប់ផ្កា។
·
បន្តពូជ ៖ ដោយគ្រាប់ មានពណ៌លក្រហមត្នោត
·
ទីកន្លែងដុះ ៖ តាមចិញ្ចើមថ្នល់
ដីទំនេរ ចំការដំណាំធញ្ញជាតិ ឈើហូបផ្លែ ដំណាំបន្លែ...។
·
ប្រភពកំណើត៖ អាហ្រ្វិកកណ្ដាល ។
វិធានការកំចាក់ ៖
·
វិធានការមេកានិច: ត្រូវដក
ឬជំរៈឲ្យបានស្អាតពីដី មុនពេលវាបង្កើតគ្រាប់។
·
វិធានការគីមី: គឺត្រូវប្រើថ្នាំពុល កសិកម្ម Vinegar ។
ឯកសារយោង
១. សៀវភៅឈ្មោះរុក្ខជាតិចង្រៃសំខាន់ៗនៅក្នុងប្រទេសកម្ពុជា
រៀបរៀងដោយ អ្នកគ្រូ ហ៊ីង ធីតា
២. ការពិពណ៍នាពីរុក្ខជាតិចង្រៃនៅកម្ពុជារបស់
លោកគ្រូ ម៉ើ សុសរី
៥. Weeds of Rice Book
1 comment:
លោកគ្រូ តើក្រុមរុក្ខជាតិចង្រៃសំខាន់ៗក្នុងប្រទេកមពុជាមានប៉ុន្មានក្រុបម?អ្វីខ្លះ?
Post a Comment